
ក្រុមហ៊ុន GGear Group ពង្រឹងសមត្ថភាពដល់និស្សិតជំនាន់ក្រោយតាមរយៈកម្មវិធីទស្សនកិច្ចសិក្សាអំពីខ្សែសង្វាក់ផ្គត់ផ្គង់
ភ្នំពេញ, កម្ពុជា – ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ – កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន GGear Group បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់និស្សិត ឆ្នាំទី ២ នៃជំនាញគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Chain Management) ចំនួន 29 រូប មកពី សាកលវិទ្យាល័យជាតិគ្រប់គ្រង (National University of Management) and NUM International College ។ កម្មវិធីនេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាតម្លៃស្នូលមួយរបស់ក្រុមហ៊ុន GGear Group ។

ក្រុមហ៊ុន GGEAR Group បើកយុទ្ធនាការ LG Mega Roadshow 2026 នៅតាមបណ្តាខេត្តធំៗ ដើម្បីគាំទ្រដល់តំណាងចែកចាយ និងផ្តល់រង្វាន់សន្ធឹកសន្ធាប់ជូនអតិថិជន
ក្រុមហ៊ុន GGEAR Group ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេក្នុងវិស័យអេឡិចត្រូនិច បានបើកដំណើរការយុទ្ធនាការដ៏ធំប្រចាំឆ្នាំគឺ “LG Mega Roadshow 2026” ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជម្រុញការលក់ និងផ្តល់ការគាំទ្រដល់បណ្តាញដេប៉ូចែកចាយផលិតផល LG ទាំងអស់នៅតាមបណ្តាក្រុង និងខេត្ត ព្រមទាំងផ្តល់នូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាន ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ប្រើប្រាស់គ្រឿងអេឡិចត្រូនិចជំនាន់ចុងក្រោយ។

GGEAR Group Officially Launches MODENA’s Modern Italian-Design Electric Cooking Appliances in Cambodia
Phnom Penh, June 16th 2026 – GGear Group, Cambodia’s leading electronics distributor, has officially launched a strategic partnership to bring MODENA’s modern, Italian-design kitchen appliances to the Cambodian market. Through this milestone collaboration, MODENA, a global leader in home innovation, introduces a premium lineup that combines European style with advanced technology, offering solutions tailored to the evolving needs of Cambodian consumers and modern homes.

សហការីក្រុមហ៊ុន GGEAR Group រួមគ្នាផ្តល់តំណក់ឈាម ក្នុងយុទ្ធនាការ “Be a Hero. Save Lives.”
[ភ្នំពេញ, ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦] — ក្នុងមួយថ្ងៃៗ មានជីវិតជាច្រើនកំពុងរង់ចាំក្តីសង្ឃឹមនៅលើគ្រែពេទ្យ ស្របពេលដែលប្រទេសកម្ពុជាត្រូវការឈាមមួយប្លោកជារៀងរាល់ ៥នាទីម្តង ដើម្បីសង្គ្រោះជីវិតមនុស្ស។ ឆ្លើយតបនឹងតម្រូវការដ៏បន្ទាន់នេះ នៅព្រឹកថ្ងៃនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន GGEAR Group បានស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាម នៅក្នុងយុទ្ធនាការមនុស្សធម៌ដ៏ធំប្រចាំឆ្នាំ ក្រោមឈ្មោះ «Be a Hero. Save Lives.» ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន (GGEAR HQ) ។

ជីហ្គៀ គ្រុប រក្សាគោលជំហរជាសហគ្រាសបង់ពន្ធគំរូ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទ ‘មាស’ ៨ ឆ្នាំជាប់ៗគ្នា
[រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦] – ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បន្តទទួលបានការកោតសរសើរខ្ពស់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការរក្សានូវ អនុលោមភាពសារពើពន្ធប្រភេទ “មាស” រយៈពេល ៨ ឆ្នាំជាប់ៗគ្នា និងជាប់ចំណាត់ថ្នាក់លេខ ១៧៨ ជាអ្នកបង់ពន្ធច្រើនជាងគេបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ ២០២៥។ យោងតាមលិខិតសរសើរពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមិទ្ធផលនេះបានបញ្ជាក់ថា GGEAR Group គឺជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អបអរសាទរខួប ១៥ ឆ្នាំនៃក្រុមហ៊ុន ជីហ្គៀ គ្រុប ក្នុងដំណើរការអាជីវកម្ម និងការរីកចម្រើនប្រកបដោយចីរភាព ក្នុងវិស័យអេឡិចត្រូនិច
ភ្នំពេញ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ – ក្នុងបរិយាកាសដ៏អធិកអធមនៃពិធីអបអរសាទរខួបទី ១៥ ឆ្នាំ ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGEAR Group) បានបង្ហាញនូវមោទនភាពចំពោះដំណើរអាជីវកម្មដ៏វែងឆ្ងាយ ដែលពោរពេញដោយភាពធន់ ភាពសុចរិត និងការរីកចម្រើនប្រកបដោយចីរភាព។ ចាប់តាំងពីការឈានជើងចូលទីផ្សារដំបូងក្នុងឆ្នាំ ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានវិវត្តខ្លួនយ៉ាងរឹងមាំទៅជាសសរស្តម្ភដ៏សំខាន់ ក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា។