
ក្រុមហ៊ុន GGEAR Group ដែលជាក្រុមហ៊ុនចែកចាយឈានមុខគេក្នុងវិស័យអេឡិចត្រូនិច បានបើកដំណើរការយុទ្ធនាការដ៏ធំប្រចាំឆ្នាំគឺ “LG Mega Roadshow 2026” ។ ព្រឹត្តិការណ៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជម្រុញការលក់ និងផ្តល់ការគាំទ្រដល់បណ្តាញដេប៉ូចែកចាយផលិតផល LG ទាំងអស់នៅតាមបណ្តាក្រុង និងខេត្ត ព្រមទាំងផ្តល់នូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មាន ដើម្បីឱ្យអតិថិជនទទួលបានបទពិសោធន៍ប្រើប្រាស់គ្រឿងអេឡិចត្រូនិចជំនាន់ចុងក្រោយ។

ក្រោមទស្សនវិស័យ «រីកចម្រើនជាមួយគ្នា (Growing Together)» ក្រុមហ៊ុន GGEAR Group តែងតែចាត់ទុកតំណាងចែកចាយទាំងអស់ជាដៃគូសហការពិសេស ដែលបានរួមដំណើរជាមួយគ្នាយ៉ាងជោគជ័យក្នុងការនាំយកផលិតផល LG ទៅដល់ដៃអ្នកប្រើប្រាស់។ ដើម្បីពង្រឹងទំនាក់ទំនង និងជម្រុញការលក់របស់ដៃគូ ក្រុមហ៊ុន GGEAR Group បានបង្កើតយុទ្ធនាការ LG Mega Roadshow 2026 ដោយរៀបចំស្តង់ពិព័រណ៍ផលិតផលនៅតាមបណ្តាខេត្តគោលដៅ រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាម សៀមរាប បាត់ដំបង និងតាកែវ។

នៅក្នុងស្តង់ពិព័រណ៍នីមួយៗ មានការដាក់តាំងបង្ហាញផលិតផល LG ជាច្រើនប្រភេទ ដើម្បីឱ្យអតិថិជននៅក្នុងតំបន់អាចមកទស្សនា និងតេស្តសាកល្បងដោយផ្ទាល់នូវបច្ចេកវិទ្យាដ៏ទំនើប និងនវានុវត្តន៍ចុងក្រោយ។

ដើម្បីជម្រុញសន្ទុះនៃការលក់របស់ដៃគូចែកចាយឱ្យកាន់តែខ្លាំង ក្រុមការងាររបស់ GGEAR Group បានធ្វើការផ្សាយផ្ទាល់ (Live Stream) ដើម្បីប្រកាសជូនដំណឹងដល់អតិថិជនអំពីទីតាំងស្តង់ ព្រមទាំងមានការចូលរួមពីសំណាក់ Influencers ល្បីៗនៅក្នុងតំបន់ និង DJ ដែលបានមកបង្កបរិយាកាសឱ្យកាន់តែសប្បាយ។ អតិថិជនដែលមកចូលរួមទស្សនា បានរីករាយជាមួយការលេងល្បែងកម្សាន្ត និងការបង្វិលកង់ (Spin Wheel) ដើម្បីឈ្នះកាដូអនុស្សាវរីយ៍ភ្លាមៗពីស្តង់ពិព័រណ៍។

កាន់តែពិសេស សម្រាប់អតិថិជននៅក្នុងខេត្តគោលដៅ រាល់ការជាវផលិតផល LG ដូចជា ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៍ ពីដេប៉ូចែកចាយដែលចូលរួមក្នុងកម្មវិធី នឹងទទួលបានឱកាសប្តូរយកសន្លឹកឆ្នោតផ្សងសំណាងនៅស្តង់របស់ GGEAR Group ភ្លាមៗ (១ វិក្កយបត្រ ទទួលបានឱកាសផ្សងសំណាង ១ ដង) ។

GGEAR Group ប្តេជ្ញាចិត្តថែរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូពាណិជ្ជកម្ម និងបន្តនាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ មកកាន់ទីផ្សារកម្ពុជា ដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕
